khmer eng
  • ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបជាមួយ សមាជិកក្រុមប្រឹក្សាឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងមន្ត្រីអនុវត្ត គម្រោងប្រចាំការ នៅការដ្ឋានស្តារព្រែកចាស់ ប្រវែង៨គ.ម ជម្រៅ៣ម មាត់លើ២០ម បាត៨ម
     
    ចែករំលែក ៖

    ថ្ងៃទី0២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងបានអញ្ជើញចុះជួបជាមួយ សមាជិកក្រុមប្រឹក្សាឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង និងមន្ត្រីអនុវត្ត គម្រោងប្រចាំការ នៅការដ្ឋានស្តារព្រែកចាស់ ប្រវែង៨គ.ម ជម្រៅ៣ម មាត់លើ២០ម បាត៨ម ស្ថិតនៅព្រំប្រទល់ ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង ក្នុងស្រុកកំពង់រោទ៍ សំរាប់បំរើការស្រោចស្រពដល់ដីស្រែរាប់រយហិតា និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ។ ការដ្ឋាននេះអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម និងបញ្ចប់គំរោងសាងសង់ស្តាររយៈពេលមួយឆ្នាំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក